នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម នឹងចុះកិច្ចព្រមព្រៀងចំនួន៦ ទាក់ទងវិស័យសេដ្ឋកិច្ច-នយោបាយ
»
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើឯកសារចំនួនសំខាន់ៗ៦ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ចាប់ថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ។
ឯ.ឧ. ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារទាំង៦នោះ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស វិស័យអប់រំ ការបោះបង្គោលព្រំដែន និងការសម្រួលលើវិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាមមានទំហំមានជាង ៣០០០ លានដុល្លារនៅឆ្នាំ ២០១៨ ហើយរដ្ឋាភិបាលនៃ ប្រទសទាំងពីប្តេជ្ញាជំរុញឲ្យដល់ ៥.០០០ លានដុល្លារអាមេរិក ៕