កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី ៧ដល់ទី១១ ខែធ្នូឆ្នាំ២០១៨
ភ្នំពេញ ៖ នៅទូទាំងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតបង្គួរ ទៅមធ្យម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ការធ្លាក់ភ្លៀងនេះ គឺដោយសារតែឥទ្ធិពលជ្រលងសម្ពាធទាប និងខ្សោយ។
តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បាន ឲ្យដឹងថា ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។
ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕