ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នេះ រដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែល បើកផ្លូវឱ្យអ្នកជាប់បម្រាមនយោបាយ រួមទាំង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ផង ដែរមានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញនោះ ឱ្យទៅគណៈកម្មការទី៦ នៃរដ្ឋសភាដើម្បីបន្ត សិក្សា ឱ្យបានច្បាស់លាស់ មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គអនុម័ត នាពេលខាងមុខ។
យ៉ាងណាក៏ដោយ លោក ឈាង វុន បានមានប្រសាសន៍នៅបន្ទាប់ពីបញ្ចប់ប្រជុំគណៈអចិន្ត្រៃយ៍ ថា ចំពោះឈ្មោះ គណ បក្សសង្គ្រោះជាតិ គឺច្បាប់នេះនឹងមិនអនុញ្ញាតឲ្យក្រុមអ្នកនយោបាយ ដែលទទួលបាននីតិសម្បទារ ផ្លូវច្បាប់ យកឈ្មោះ គណបក្សសង្គ្រោះជាតិ ទៅប្រើបានឡើយ ព្រោះឈ្មោះនេះ ត្រូវបានតុលាការ កំពូល រំលាយចោលហើយ៕