គណៈប្រតិភូរបស់ធីម៉ាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ គ្រីតទីខន រ៉ាតសាមី ពូថានុន អគ្គនាយក រង ធីម៉ាក់ថៃ បានមកទស្សនកិច្ចនៅស៊ីម៉ាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ។ អគ្គនាយកស៊ីម៉ាក់ បានស្នើឲ្យ ធីម៉ាក់ថៃ បង្ហាញទីតាំងឲ្យបានច្បាស់លាស់ ពីចំណុចដែលចង់ដោះ មីន នៅតាមតំបន់ព្រំដែន ដើម្បីងាយស្រួលស៊ីម៉ាក់ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ។
នៅក្នុងជំនួបពិភាក្សាគ្នានេះ អគ្គនាយករង ធីម៉ាក់ លោក ឧត្តមសេនីយ៍ គ្រីតទីខន រ៉ាតសាមី ពូថា នុន ចង់អញ្ជើញអគ្គនាយក ស៊ីម៉ាក់ ទៅប្រទេសថៃ ដើម្បីពិភាក្សាគ្នា អំពីតំបន់ណាដែលត្រូវបោស សំអាតមីន នៅតាមបន្ទាត់ ព្រំដែន។ យ៉ាងណា ឯកឧត្ដម ហេង រតនា បានអះអាងថា សំអាតមីន មិនមែនធ្វើរួមគ្នានោះទេ តែធ្វើដំណើរទីតាំងទាំងឡាយណា ដែលបានឯកភាពគ្នាមានបោះ បង្គោល ត្រឹមត្រូវ និងមានការ ឯកភាពពីគណៈកម្មការព្រំដែនទើបមានការបោស សម្អាត៕