ថ្ងៃនេះ តុលាការក្រុងភ្នំពេញ នឹងបើកសវនការលើសំណុំរឿងមេសហជីពធំៗ៦រូប
ភ្នំពេញ ៖ តាមការគ្រោងទុក សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រុះលើសំណុំរឿងប្រធាន សហជីពធំៗ ចំនួន៦រូប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ។
តាមលិខិតរបស់លោក លី សុផាណា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកោះ អញ្ជើញលោក ជួង ជូងី មេធាវីការពារសិទ្ធិឱ្យសហជីព២រូបក្នុងចំណោម៦រូប បានឱ្យដឹងថា ប្រធាន សហជីពទាំងនោះគឺ លោក អាត់ ធន់, លោក ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ។
សូមរំលឹកថា មេសហជីពទាំងនេះ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រព្រឹត្តបាតុកម្មហិង្សាដែល ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ាល់ ផ្លូវវ៉េងស្រេង កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤៕