ដកហូតងៀតត្រីបបែលមានសារធាតុគីមីជិត២០គីឡូក្រាម ពីក្នុងផ្សារលើខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានការសហការពីអាជ្ញាធរដែន ដី បានចុះត្រួតពិនិត្យ និងតេស្តបឋមរកឃើញមានសារធាតុគីមីហាមឃាត់នៅក្នុងមឹកក្រៀម និង ងៀតត្រីបបែល ប្រមាណ១៨,៥០ គីឡូក្រាម ដែលដាក់លក់ក្នុងផ្សារលើ ក្រុងព្រះសីហនុ ។
អាជីវករដែលពាក់ព័ន្ធនឹរឿងនេះ ត្រូវបានអោយធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ ផលិតផលម្ហូប អាហារដែលមានដាក់លាយសារធាតុគីមីហាមឃាត់ដាច់ខាត ករណីរកឃើញជាលើកទីពីរទៀត នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានផ្ដាំផ្ញើឱ្យបងប្អូនអាជីវករ និង ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាគុណភាពទំនិញមុន និងដាក់លក់ ឬទិញ យកទៅបរិភោគ៕