ក្រុមចោរកាប់ស្ត្រីម្នាក់ស្លាប់ក្នុងផ្ទះប្លន់យកមាស១០តម្លឹង
កោះកុង៖ក្រុមចោរប្លន់មានគ្នីគ្នា៣នាក់ប្រដាប់ដោយកាំបិតពូថៅចូលកាប់ស្ត្រីចំណាស់ម្នាក់ស្លាប់នៅក្នុងផ្ទះប្លន់យកមាស និងលុយកាក់អស់មួយចំនួនរួចរត់គេចខ្លួនបាត់។
ព័ត៌មានបឋមបានឲ្យដឹងថា ស្ត្រីចំណាស់ម្នាក់បានស្លាប់ ដោយសារតែចោរប្លន់បានប្រើពូថៅចូលទៅកាប់ប្លន់ដល់ក្នុងផ្ទះ យកមាសប្រមាណ ១០តម្លឹង និងប្រាក់មួយចំនួនធំ កាលពីវេលាម៉ោងជាង១១ ថ្ងៃទី២៨ ខែឧសភា នេះ នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ច បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ម៉េង សៃ អាយុ៥៣ឆ្នាំ មានលំដ្ឋាននៅភូមិ-ឃុំកើតហេតុខាងលើ។ក្រោយកើតហេតុភ្លាម ជនសង្ស័យមានគ្នា២ទៅ៣នាក់ បានរត់គេចខ្លួនបាត់។ ពេលនេះសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ដើម្បីកំណត់មុខសញ្ញា និងតាមស្វែងរកចាប់យកមកផ្ដន្ទាទោស៕