ភ្នំពេញ ៖ កីឡាករគុនខ្មែរ ចាន់ រតនា បានផ្តួលកីឡាករឥណ្ឌូនេស៊ី ដែលមិនធ្លាប់ចាញ់ Abro Fernandes ក្នុងទឹកទី២ នៅកម្មវិធី ONE: Destiny of Champions របស់ស្ថាប័ន ONE Championship នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។
ដោយឡែកកីឡាការិនីខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី បានបន្តកំណត់ត្រាឈ្នះក្នុងអាជីព MMA ក្រោយយកឈ្នះកីឡាការិនី អ៊ុយក្រែន IRYNA KYSELOVA ក្នុងទឹកទី១ នៅក្នុងកម្មវិធី ONE: Destiny of Champions របស់ស្ថាប័ន ONE Championship នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាល្ងាចថ្ងៃទី៧ ខែធ្នូនេះដូចគ្នា។
នេះជាជ័យជម្នះលើកទី៣ ក្នុងអាជីពរបស់សុវណ្ណារី ហើយក៏ជាជ័យជម្នះលើកដំបូង ក្នុងការឈានជើងចូលប្រឡូកនៅក្នុងទ្រុង ONE Championship ផងដែរ។ ២ប្រកួតកន្លងមក សុវណ្ណារី បានយកឈ្នះគូប្រកួត ក្នុងការប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក៕