ខេត្តកំពង់ស្ពឺ ៖ ករណីឃាតកម្មដ៏កម្រមួយបានកើតឡើង ដោយជនសង្ស័យ ធ្វើសកម្មភាពឡើងចាប់រំលោភសេពសន្ថៈវៈបានសម្រេចលើស្ត្រីពិការ គ ថ្លង់ ម្នាក់ ហើយសម្លាប់យកសពដេកឱប បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ចូលថ្ងៃទីខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
អ្នកស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះជាមនុស្សកំព្រាគ្មានឪពុកម្តាយរស់នៅម្នាក់ឯង ជីវភាពខ្វះខាត មិនតែប៉ុណ្ណោះ ជាមនុស្សពិការ គ ថ្លង់ និយាយមិនកើត ស្ដាប់អ្វីមិនឮ ទៀតផង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ុក សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកស្ត្រីរងគ្រោះ យ៉ា សាវរី ហៅតី អាយុ៣៣ឆ្នាំ ជាមនុស្សពិការ គ ថ្លង់ រស់នៅភូមិ ឃុំខាងលើ ។
ប្រភពដដែលបានរំលឹកហេតុការណ៍ ថា ខណៈដែលជនរងគ្រោះកំពុងតែនៅផ្ទះម្នាក់ឯង ជនសង្ស័យខាងលើ បានលបលួចឡើងទៅលើផ្ទះស្ត្រីរងគ្រោះហើយធ្វើសកម្មភាពចាប់រំលោភ រួចសម្លាប់ស្ត្រីរងគ្រោះតែម្តង តែដំណឹងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ជនសង្ស័យគេចទៅណាមិនរួច ក៏សំងំនៅលើផ្ទះយកសាកសពដេកឱប រហូតដល់កម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបាន និងនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីបន្តតាមនីតិវិធី៕