ក្រសួងការពារជាតិ ប្រកាសជ្រើសរើសអង្គរក្សជាង២០០នាក់សម្រាប់បំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសជ្រើសរើសក្របខណ្ឌថ្មីចំនួន ២០៩នាក់ សម្រាប់បំពេញក្របខណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្សនៃអគ្គបញ្ជាការដ្ឋាន។
ការប្រកាសជ្រើសរើសកងកម្លាំងអង្គរក្សនេះ នៅបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចមួយដោយអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសក្របខណ្ឌថ្មី សម្រាប់បំពេញឲ្យបញ្ជាការដ្ឋានអង្គរក្ស។
យោងតាមសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការគណៈ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះ៕