ខេត្តសៀមរាប ៖ កាលពីសប្តាហ៍កន្លងទៅនេះ ជនជាតិចំនួន៩នាក់ស្ថិតក្នុងវ័យជាង៣០ឆ្នាំ ត្រួវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួន ខណៈបើកប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសចំនួន៣កន្លែងផ្សេងពីគ្នាក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នីងសមត្ថកិច្ចពាក់ព័ន្ធ ទៅលើទីតាំង ទី១-ផ្ទះលេខ E២១ បុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ដោយឃាត់ខ្លួនមនុស្ស០១នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ២-ផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន និងទី៣-បន្ទប់លេខ៣០៥ ផ្ទះសំណាក់មហាមាន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី៕