តៃវ៉ាន់ ៖ មេដឹកនាំវិទ្យាស្ថានតៃវ៉ាន់ Lai Ching-te បានប្តាប់កាសែតក្នុងស្រុកថា ចាប់ពីឆ្នាំក្រោយទៅ តំបន់ដែនដីនេះនឹងចាប់ដំណើរការគោលនយោបាយយកភាសាអង់គ្លេសធ្វើជាភាសាផ្លូវការទី២បន្ទាប់ពីភាសាចិន សំដៅគោលបំណងប្រកួតប្រជែងអន្ដរជាតិ។
លោកLai ឱ្យដឹងថា រដ្ឋអំណាចនឹងឆ្ពោះទៅកាន់គោលដៅធ្វើឱ្យតៃវ៉ាន់ក្លាយជាដែនដីទ្វេភាសា។ បច្ចុប្បន្ននេះស្ថាប័នអប់រំតៃវ៉ាន់បានបង្កើតគណៈកម្មការមួយដើម្បីស្រាវជ្រាវអំពីកម្មវិធីនិងវិធានការអនុវត្តគោលនយោបាយថ្មីនេះ។
លោកឱ្យដឹងថា ពេលនៅធ្វើជាចៅហ្វាយក្រុង តៃណាន លោកបានចំណាយពេលមួយទសវត្សដើម្បីអនុវត្តន៍គោលនយោបាយ ចាត់ទុកភាសាអង់គ្លេសជាភាសាផ្លូវការទី២ សម្រាប់ទីក្រុងនេះ ហើយត្រូវបានពលរដ្ឋក្នុងតំបន់ទទួលស្វាគមន៍។ តាមលោក គោលនយោបាយថ្មីនេះ នឹងជួយលុបចោលរបាំងភាសាសម្រាប់ពលរដ្ឋតៃវ៉ាន់ ពេលទៅរៀននៅក្រៅប្រទេស ឬរកស៊ីជាមួយបរទេស៕