​ទិវា​សិទ្ធិមនុស្ស​ដើម្បី​រំឭក​ការចងចាំ និង​ការយល់ដឹង​ពី​សិទ្ធិមនុស្ស ដែលជា​កម្មសិទ្ធិ​របស់​យើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងថា ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ បានផ្តល់​ឲ្យ​យើង នូវ​ឱកាស​មួយឆ្នាំ​ម្តង ដើម្បី​រំឭក​ការចងចាំ និង​ការយល់ដឹង​ពី​សិទ្ធិមនុស្ស​ដែលមាន​ជាប់​ជាមួយ​យើង​ម្នាក់ៗ​តាំងពី​កំណើត មិនអាច​កាត់ផ្តាច់​បាន​ឡើយ​។​សិទ្ធិ​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​យើង និង​ក៏​ជា​កម្មសិទ្ធិ​របស់​អ្នក​នៅ ជុំវិញខ្លួន​យើងទាំងអស់គ្នា​ផងដែរ​។
សិទ្ធិ​ទាំងអស់នេះ យើង​ត្រូវតែ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ ស្មើភាព និង​យោគយល់​គ្នា​ទៅវិញទៅមក​ក្នុង​ព្រំដែន​ច្បាប់ និង​សិទ្ធិ​អ្នកដទៃ​។​

​សម្តេច សាយ ឈុំ បាន​មានប្រសាសន៍​ដូចនេះ ខណៈ​អញ្ជើញ​ធ្វើជា​អ​ធិ​តី​ក្នុង ទិវា​សិទ្ធិមនុស្ស​អន្តរ ជាតិ លើក​ទី​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​សូម​ជំរាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នេះ តាមរយៈ Facebook សម្តេច​ក៏បាន​ផ្ញើរ​សារ ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធ មនុស្ស​អន្តរជាតិ​«១០​ធ្នូ​» (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ផងដែរ​៕