ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលជាប្រទេសចុងក្រោយគេនៃដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន នៅ ក្នុងឆ្នាំ២០១៨ នេះ បានផ្តោតជាសំខាន់ទៅលើការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែម។
សេចក្តីប្រកាសព័ត៌មានដដែលលើកឡើងថា ក្រៅពីនោះការជំរុញទំហំពាណិជ្ជកម្ម បញ្ចប់ការបោះ បង្គោលព្រំដែននៅឆ្នាំ២០១៩ និងការកសាងសន្តិភាព និងការអភិវឌ្ឍនៅតាមព្រំដែនប្រទេសទាំង ពីរ ក៏សុទ្ធតែជាលទ្ធផលដ៏សំខាន់កើតចេញពីដំណើរទស្សនកិច្ចនេះផងដែរ។
សូមជម្រាបថា ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋភិបាលកម្ពុជា បានបំពេញទស្សនកិច្ចការងារផ្លូវការរយៈ ពេល២ថ្ងៃនៅប្រទេសឡាវ ហើយនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញបន្តទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃទៀត បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ៕