ភ្នំពេញ ៖ តាមផែនការ ការធ្វើដំណើរមិនគិតប្រាក់តាមកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ ទៅក្រុងតាខ្មៅ នឹងបញ្ចប់ត្រឹមចុងឆ្នាំនេះ ហើយរដ្ឋបាលរាជធានីនឹងធ្វើការសម្រេចនៅពេលក្រោយទៀតថា តើនឹងផ្ដល់សេវាមិនគិតប្រាក់នេះបន្តទៀត ឬអត់?។ នេះបើតាមកាបញ្ជាក់របស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្ដី បន្តថា សេវាកាណូតដឹកអ្នកដំណើរ តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ គឺមានចំណត៤កន្លែងនៅភ្នំពេញ និងចំណតចុងក្រោយនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយ ផ្ដល់កាណូតចំនួន៤ គ្រឿង បច្ចុប្បន្នមានអ្នកដំណើរជាមធ្យម១០០នាក់ក្នុង១ថ្ងៃ។
គួរជម្រាបថា កាណូតដឹកអ្នកដំណើរនេះ គឺជាការផ្ដល់ចុងក្រោយមួយសម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈថ្មីរំដោះការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ បន្ទាប់ពីសេវារថយន្តក្រុងសាធារណៈ និងសេវារថភ្លើងចេញពីសា្ថនីយកណ្ដាលនៅភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិ៕