ផ្លូវបំបែកពីស្រែអំបិលទៅទីរួមខេត្តកោះកុង ចម្ងាយ១៥០គ.ម.បានជួសជុលរួចហើយ
កោះកុង ៖ បើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ បានឲ្យដឹងថា ការជួសជុលផ្លូវជាតិលេខ៤៨ នេះ គឺបន្ទាប់ពីផ្លូវប្រវែង៦៣គីឡូ ម៉ែត្រ បានរងការខូចខាតដោយជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនលើសទម្ងន់ រួមទាំង កត្តាធម្មជាតិផ្សេងៗទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតប្រវែង៦៣គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា ៩១កំណាត់ ដើម្បីជួសជុលដោយអង្គភាពធំៗចំនួន៣ រួមមាន ៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយក ដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ៕