ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលជាច្រើនសាខានៅរាជធានីភ្នំពេញ បានចុះ ត្រួតពិនិត្យនៅតាមបណ្តាផ្សារសំខាន់ៗចំនួន៩ នៅរាជធានីភ្នំពេញ ដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។
សូមជម្រាបថា ម្ហូបអាហារដែលត្រូវធ្វើការវិភាគ ដូចជា ឈាមជ្រូក បបែលងៀត យីហ៊ឺ នំស្លឹកស្រស់ ត្រសក់ត្រាំ ត្រយូងចេកហាន់រួច សណ្តែកបណ្តុះ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់ កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក និងត្រីងៀតគ្រប់មុខ ។
បើយោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បញ្ជាក់ថា នៅផ្សារច្បារអំពៅ បានរកឃើញ ឈាម ជ្រូក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ប្រមាណ៣,៥០គីឡូក្រាម ហើយត្រូវបានធ្វើ កំណត់ហេតុដកហូត និងណែនាំមិនអនុញ្ញាតឲ្យបន្តលក់ម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីនោះ ទៀតឡើយ៕