ព្រះសីហនុ ៖ អភិបាលព្រះសីហនុ បានព្រមានចាត់វិធានការក្តៅ ចំពោះការដ្ឋានសំណង់ទាំងឡាយណា ដែលមិនគោរពតាមលក្ខណៈបទដ្ឋាន ហើយបានបង្កឲ្យ ប៉ះ ពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់សាធារ ណៈ។
អភិបាលខេត្តព្រះសីហនុ បានព្រមានបែបនេះនៅក្នុងឱកាសនៃកិច្ចប្រជុំមួយ នារសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានមន្ត្រីក្រោមឱវាទមកពីគ្រប់មន្ទីរ អង្គភាព ជាច្រើនរូបចូលរួមផងដែរ។
លោក យន្ត មីន មានប្រសាសន៍ថា៖ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់តែមានម្ចាស់ការដ្ឋានសំណង់ខ្លះហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ។ហេតុនេះចាប់ពីថ្ងៃទី២០ខែធ្នូ២០១៨នេះតទៅនឹងប្រើកំលាំងគណៈបញ្ជាការឯកភាពខេត្តតែម្តងដើម្បីចាត់ការដោយលែងយោគយល់ទៀតឡើយ។ ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ចត្រូវរួមគ្នាបំពេញការងារនេះអោយបានពេញដៃពេញជើងដើម្បីធានាប្រសិទ្ធភាពខ្ពស់៕