ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា វិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ គឺមិន មែនសំដៅទៅលើគណបក្សនយោបាយ ឬក្រុមណាមួយនោះទេ ប៉ុន្តែធ្វើនេះគឺ សំដៅលើបក្សនយោ បាយទាំងអស់នៅប្រទេសកម្ពុជា។ សម្តេចពន្យល់ថា ក្រោយវិសោធនកម្មច្បាប់នេះ មិនមែនមាន ន័យថា អ្នកនយោបាយដែលត្រូវជាប់បម្រាមធ្វើនយោបាយទាំងឡាយអាចមានសិទ្ធិធ្វើនយោបាយ ភ្លាមនោះទេ តែគឺត្រូវសរសេរលិខិតស្នើមកសម្តេច រឺក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចរួចដាក់ថ្វាយ ព្រះមហាក្សត្រ។
សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ចែងថា បុគ្គលដែលត្រូវបានតុលាការ សម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ ដោយសាលដីការបស់ តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់ នីតិសម្បទាឡើង វិញ ដោយព្រះមហា ក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»៕