ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ នឹងបើកសម័យ ប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីសំណើរធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស នយោបាយក្នុងមាត្រា៤៥ថ្មី (ស្ទួន) ។ វិសោធកម្មច្បាប់ នេះក៏មានគោលបំណង ពង្រឹងលទ្ធិប្រជាធិ តេយ្យ សេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតី បង្រួបបង្រួមជាតិផងដែរ។
សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ចែងថា បុគ្គលដែលត្រូវបានតុលាការ សម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុង ករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់ នាយករដ្ឋមន្ត្រី និងតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»៕