ចិន ៖ នៅពេលដែលអាជ្ញាធរ ចិន ចាប់ខ្លួនពលរដ្ឋ កាណាដា ម្នាក់ ឈ្មោះ មីកាអែល ខូវីក ជាអ្វីដែលត្រូវបានគេមើលឃើញថា បំណងសងសឹកចំពោះការចាប់ខ្លួនពលរដ្ឋ ចិន ធ្វើឡើងដោយអាជ្ញាធរ កាណាដា ។ លោក មីកាអែល ខូវីក ជាអតីតៈមន្ត្រីការទូត កាណាដា និងជាទីប្រឹក្សារបស់ក្រុមហ៊ុន International Crisis សម្រាប់អាស៊ីឥសាន្ត មានមូលដ្ឋានក្នុងប្រទេស បែលហ្ស៊ិក ដែលជាក្រុមស្រាវជ្រាវផ្ដោតទៅលើការកាត់បន្ថយទំនាស់ ។
លោក ខូវីក ធ្វើការនៅក្រសួងការបរទេស កាណាដា ចន្លោះឆ្នាំ ២០១២ដល់ឆ្នាំ ២០១៦ និងធ្វើការក្នុងទីក្រុង ប៉េកាំង និង ហុងកុង ចន្លោះឆ្នាំ ២០១២ដល់ឆ្នាំ ២០១៦ ។ លោក មីកាអែល ខូវីក ត្រូវបានអាជ្ញាធរ ចិន ខាប់ខ្លួន បន្ទាប់ពីអាជ្ញាធរ កាណដា មិនព្រមដោះលែងប្រធានហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Huawei អ្នកស្រី ម៉េង វ៉ានចូវ ព្រមទាំងមានគម្រោងធ្វើបត្យាប័ណតាមសំណើរបស់អាជ្ញាធរ អាមេរិក ទៀតផង ។
ទោះយ៉ាងណា អ្នកស្រី ម៉េង ត្រូវបានតុលាការ កាណាដា អនុញ្ញាតឲ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការតាមដានពេញ ២៤ម៉ោង ។ តុលាការកំណត់ឲ្យអ្នកស្រី ម៉េង ត្រូវឡើងសវនាការម្ដងទៀតនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំក្រោយ៕