រយៈពេល១១ខែ កម្ពុជាប្រមូលចំណូលពន្ធគ្រប់ប្រភេទបានជាង ២ពាន់លានដុល្លារ
ភ្នំពេញ ៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៨ នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួនសរុប ៨២២២,៨៧ប៊ីលានរៀល (ប្រមាណ ២០៥៥,៧១លានដុល្លារ) ស្មើនឹង ១០៦% នៃផែនការ។ ក្នុងនោះ ទំហំចំណូលលើសផែនការ ៥២៩,៣៧ប៊ីលានរៀល (ប្រមាណ ១៣២,៣៣លានដុល្លារ)។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ។
ការប្រមូលពន្ធរយៈពេល ១១ខែ នៅឆ្នាំ២០១៨នេះ មានការកើនឡើង ៩១២,៣៦ប៊ីលានរៀល (ប្រមាណ ២២៨,០៩លានដុល្លារ) ស្មើនឹង ១២,៤៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៧។
សូមបញ្ជាក់ថា សម្រាប់ខែ វិច្ឆិកា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ៧៥០,០២ប៊ីលានរៀល (ប្រមាណ ១៨៧,៥០លានដុល្លារ)៕