ចិន ប្រគល់​ជំនួយឥតសំណង​ជា​រថយន្ត​គ្លីនិក​ចល័ត​​២០​គ្រឿង​ថ្មី​ទៀត ដល់​ក្រសួងសុខាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​»
​ភ្នំពេញ ៖ ជំនួយឥតសំណង​ជា​រថយន្ត​គ្លីនិក​ចល័ត​ចំនួន​២០​គ្រឿង​ថ្មី​ទៀត របស់​រដ្ឋាភិបាល​ចិន ត្រូវ បាន​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ប្រគល់ជូន​ក្រសួងសុខាភិបាល​កម្ពុជា ។ ពី​ធី​ប្រគល់​រថយន្ត គ្លីនិក​នេះ ធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព ឯ​.​ឧ​. សាស្ត្រាចារ្យ ម៉ម ប៊ុនហេង និង​លោក ដេ​ង បូ​ហ្គី​ង អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរ​ជាតិចិន សម្រាប់​ការ អភិវឌ្ឍន៍​។​

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា រថយន្ត​គ្លីនិក​ចល័ត​ទាំង​២០​គ្រឿង​ដែល​បានទទួល​ពី​រដ្ឋាភិបាល​ចិន ជា​លើក​ទី​ពីរ​នេះ នឹង​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកោះកុង ខេត្តក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្ត​រតនគីរី ខេត្តស្ទឹងត្រែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្ត​កែប ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​៕