សមត្ថកិច្ចបង្ហាញលទ្ធផល​នៃ​ការ​ឆ្មក់​ប្រមូល​ឯកសារ ​និងត្រាក្លែងក្លាយ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2014 ក+ ក-

​ភ្នំពេញ៖ក្រោយពេល​បុរស​៣​នាក់​ត្រូវបាន​ចាប់ខ្លួនរួចមក នៅ​ថ្ងៃ​សុក្រ​ទី​១២ខែ​កញ្ញា ក្រសួងមហាផ្ទៃ​បានបង្ហាញ​ឯកសារ​និង​ត្រា​រដ្ឋាភិបាល ​ក្លែងក្លាយ​ជាច្រើនដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​ក្នុង​ផ្ទះមួយរ​បស់ជនស​ង្ស័​យ​នៅ​ទីក្រុង​ភ្នំពេញ ។​

មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​សុក្រ​បាន​ឆ្មក់​ចូល​ផ្ទះមួយ​នៅ​ខណ្ឌ ដូនពេញ​របស់​ឈ្មោះ នៅ សា​ខន អាយុ​៥២​ឆ្នាំ ស្នាក់នៅផ្ទះ​លេខ​១២៦​ ផ្លូវ​ លេខ​៥៣​ សង្កាត់​ផ្សារ​ថ្មី​៣​  ខណ្ឌដូនពេញ​ ដែល​នៅផ្ទះ នោះ គេ​បាន​រកឃើញ​ត្រា​ក្លែងក្លាយ​ដូច ត្រា​ផ្ទាល់ខ្លួន​របស់លោក កែប ជុតិមា សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​,​របស់លោក ម៉ៅ ចាន់​ដា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ និង​ត្រា​របស់​ស្ថាប័នរដ្ឋ​មួយចំនួនទៀត​។​

​ប្រភព​ដដែល​បន្តថា លោកនៅ សា​ខន ក៏ដូចជា​លោក សោម ឧ​ត្ត​មរ​ស្មី អាយុ​២៤​ឆ្នាំ និង​លោក ញ៉េប វណ្ណា អាយុ​៥១​ឆ្នាំ នឹង​ឡើង​សាលាដំបូង​រាជធានី​នៅ​ថ្ងៃចន្ទទី១៥ខែកញ្ញានេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រាប់​អ្នកកាសែត​ថា “​ឥឡូវនេះ យើង​កំពុង​ស៊ើប អង្កេត​មនុស្ស​ផ្សេងទៀត ក្រៅពី​មនុស្ស​ទាំង​៣​នាក់​នេះ​ដែល​ជាប់​ពាក់ព័ន្ធ ។​

​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ បាន​បញ្ជាក់ថា ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ឯកសារ​ក្លែងក្លាយ​មួយ​មាន ហត្ថលេខា ត្រា ហើយ​និង​អាជ្ញាប័ណ្ណ​របស់​ក្រសួងពាណិជ្ជ កម្ម​ត្រូវបាន​គេ​រកឃើញ​។​

​ទោះជា​យ៉ាងនេះ​ក្តី​លោក ម៉ក់ ជី​តូ មិនអាច​ទាក់ទង​សុំ​ការអធិ ប្បាយ​បានទេ​កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ ប៉ុន្តែ​មន្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មាន​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​។​

ប្រភព​ដែល​សុំ​លាក់​ឈ្មោះ​បាន​បន្តថា “​ក្រសួងពាណិជ្ជកម្ម​ជាដើម​បណ្តឹង​ក្នុង​សំណុំ​រឿងនេះ សមត្ថកិច្ច​កំពុង​បន្ត​ការស៊ើបអង្កេត​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​អាចពាក់ព័ន្ធ​ក្នុងការ​ធ្វើឯកសារ​ក្លែងក្លាយ​” នោះ​។​

តាម​សេចក្តីរាយការណ៍​បង្ហាញ​ថា ការរកឃើញ​ឯកសារ​ក្លែងក្លាយ​ពាក់ព័ន្ធ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័នរដ្ឋ​ផ្សេងទៀត​នេះ បាន​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ទៅដល់​ផ្ទះ​លោក សា​ខន ដែល​នៅផ្ទះ​នោះគេ​បាន​រកឃើញ​ត្រា​ប្រហែល​១.០៥០ ពុម្ព​ដែក​ចំនួន​៣៧ និង​ពុម្ព​ស្ពាន់​ចំនួន​ពីរ ហើយ​និង​ឧបករណ៍​សម្រាប់​ផលិត​ឯកសារ​ក្លែងក្លាយ​ជាច្រើន​ទៀត​។​ប្រភព​ដដែល​ន្ត​ថា ត្រា​ក្លែងក្លាយ​រួមមាន​ ត្រា​របស់​ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងការបរទេស ក្រសួង​អប់រំ ក្រសួងកសិកម្ម និង​ត្រា​របស់​ធនាគារជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។​ក្រៅពី​នោះគេ​ឃើញ​មាន​ទាំង​ត្រា​ក្លែងក្លាយ​របស់​នគរបាល​ជាតិ ស្នងការដ្ឋាន​នគរបាល​៥​ខេត្ត អង្គភាព​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ត្រា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​របស់​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត​។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ​មានប្រសាសន៍​ ប្រាប់ថា លោក​រវល់​ណាស់​មិនអាច​អធិប្បាយ​អំពី​ករណីនេះ​បាន ទេ ៕  សុត្ថារ៉ូ

Untitled-1ជនសង្ស័យនៅសាលាដំបូងរាជធានីថ្ងៃទី១៥ខែកញ្ញា២០១៤

Untitled-1                                                                                                     ជនសង្ស័យ

Untitled-1