សួនទេសចរណ៍ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប” ក្នុងខេត្តកោះកុង
កោះកុង ៖ សួនទេសចរណ៍ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប” ក្នុងខេត្ត កោះកុង ត្រូវបានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ទទួល ស្គាល់ថា ជាសួនទេសចរណ៍ស្របតាមស្ដង់ដាសួនទេសចរណ៍ ប្រភេទ ១ (ខ្នាតតូច)។
ក្រសួងទេសចរណ៍ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ ” ការរៀបចំសួនទេសចរណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចលនាប្រឡងប្រណាំង “ ខេត្តមួយ សួនទេសចរណ៍មួយ” និងយុទ្ធនាការ“ ទេសចរម្នាក់ដើមឈើមួយដើម ” គាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍បៃតង និងក៏ដូចជាគោលនយោបាយទាក់ទាញទេសចរឱ្យមកកម្ពុជាឱ្យបានច្រើនដង។
បន្ថែមលើនេះ ក្រសួងទេសចរណ៍ ក៏បានអបអរសាទរ ដល់ “សួនទេសចរណ៍ការពារ និងអភិរក្សតំបន់ធម្មជាតិពាមក្រសោប” ដែលទទួលបានការទទួលស្គាល់ខាងលើនេះផងដែរ៕