សៀមរាប ៖ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ បានជូនដំណឹងឲ្យសាធារណជនបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការជីកប្រឡាយ តាមព្រំផ្ទៃដីព្រៃឈើ ទៅតាមទីតាំងចំនួន ៥ រួមមាន៖
• ភូមិភោកបេង ភូមិភោកតាចាន់ និងភូមិកសិន្ទុអង្គរខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប
• ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប
• ភូមិក្រវ៉ាន់ និងស្រះស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប
• ភូមិត្រាចជ្រុំ សង្កាត់អំពិល ក្រុងសៀមរាប
• ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្ដើមអនុវត្តការងារខាងលើ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់បញ្ចប់ការងារ។អាជ្ញាធរជាតិអប្សរាបានឲ្យដឹងទៀតថា ការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើនេះ គឺដើម្បីការពារនិងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ៕