បាក់ដីច្រាំងទន្លេ នៅភូមិឫស្សីជ្រោយ ស្រុកមុខកំពូល ពលរដ្ឋអំពាវនាវសុំការអន្តរាគមន៍
កណ្តាល ៖ ប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសាររស់នៅក្នុងភូមិស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុក មុខកំពូល ខេត្តកណ្តាល មានការព្រួយបារម្មណ៍ និងបានរុះរើផ្ទះចេញជាបណ្ដើរៗហើយ ដោយចោទប្រកាន់ថា ដោយសារតែមានក្រុមហ៊ុនបានបូមខ្សាច់ពីផ្នែកខាងក្រោមនៃដងទន្លេ ធ្វើអោយបាក់ច្រាំង ទន្លេជាបន្តបន្ទាប់ ។
ពលរដ្ឋប្រមាណជា៣០គ្រួសារ បានស្នើសុំទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរដែនដី និងក្រសួងពាក់ពន្ធ័នានា សូមមេត្តាលោកជួយអន្តរាគមន៍ដោះស្រាយពីបញ្ហានេះផង ព្រោះច្រាំង ទន្លេបានបាក់ ជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងែ បង្កខូចខាតទាំងផ្ទះប្រជាពលរដ្ឋ និងផ្លូវថ្នល់ ធ្វើឲ្យមាន ភ័យខ្លាចយ៉ាងខ្លាំង៕