ពលរដ្ឋត្អូញត្អែរពីតម្លៃអំពៅធ្វើស្ករចុះថោកត្រឹម ៣០ដុល្លារក្នុង១តោន
ស្វាយរៀង ៖ តម្លៃអំពៅស្ករត្រឹមតែ ៣០ដុល្លារក្នុងមួយតោននេះ បើប្រៀបធៀបឆ្នាំ២០១៧ ឃើញថា ថោកជាង៨ដុល្លារ ។ នេះបើគិតពីកម្រិតជាតិស្ករបាន១០.ccs តែបើកម្រិតជាតិស្ករទាបជាងនេះ គឺកាន់តែខាតច្រើនជាងនឹងទៅទៀត។
ដូចនេះនៅឆ្នាំ២០១៩ខាងមុខ ផ្ទៃដីមួយចំនួន នឹងត្រូវបានប្តូរពីដាំអំពៅស្ករមកដាំដំណាំផ្សេងៗវិញ ហើយផ្ទៃដីមួយចំនួនទៀត គឺត្រូវបោះបង់ចោលទាំងស្រុង។
លោក កុយ សារ៉េន តំណាងឲ្យក្រុមហ៊ុន អើសធើនរ៉ាយស៍ ហ្វៀល ឌីវេឡុបមេន ខូអិលធីឌី ដាំដំណាំអំពៅស្ករបានឲ្យដឹងដូច្នេះថា ក្នុងពិធីបើកការប្រមូលផលអំពៅស្ករ នៅភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង៕