ប្រជាកសិករដាំដំណាំដំឡូងមី នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យ ដឹង ថា ទិន្នផលដំឡូងមីឆ្នាំនេះ បានថយចុះជាងឆ្នាំមុន គឺពុំសូវមានមើមនោះទេ ពោលគឺខុសគ្នាដាច់ស្រឡះ ពីឆ្នាំមុនតែម្តង ដោយក្នុងមួយហិកតាបានផលត្រឹមតែ ៨ ទៅ ១០ តោនប៉ុណ្ណោះ ។ តែ ចំពោះតម្លៃនៅលើទីផ្សារកើនឡើងជាងឆ្នាំមុន។
ប្រជាកសិករលើកឡើងថា ការប្រមូលផលដំឡូងមីនៅឆ្នាំមុន អាចទទួលបានផលប្រហែល ១៥ តោន ទៅ ២៥តោន តែឆ្នាំនេះដំឡូងមីមិនសូវមានមើមនោះទេ ដោយក្នុងមួយហិកតាបានផលត្រឹម តែ ៨ ទៅ ១០តោនប៉ុណ្ណោះ ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្ទៃដី ដាំដុះដំឡូងមីទូទាំង ខេត្តមណ្ឌលគិរី មានប្រមាណ១ម៉ឺន២ពាន់ហិកតា គឺប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន ។ ឆ្នាំនេះ មិន សូវមានមើម គឺមកពីកត្តាដីខ្វះជីជាតិ ព្រោះតែបងប្អូនកសិករដាំដំណាំដដែលៗ លើដីចាស់ដែលរិចរិលអស់ជីវជាតិ ហើយករណីនេះ ខាងមន្ទីរជំនាញ ក៏ធ្លាប់បានចុះ ណែ នាំ ឱ្យផ្លាស់ប្តូរមុខដំណាំដែរ ដើម្បីប្រែក្លាយដីឱ្យមានជីវជាតិឡើងវិញនោះ ៕