ទំនប់វារីអគ្គិសនីសេសានក្រោម២ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញសម្ពោធដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។
វារីអគ្គីសនីសេសានក្រោម២ នេះ គឺជាទំនប់ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា មានកម្លាំងថាមពល៤០០មេហ្គាវ៉ាត់ ចំណាយពេលវេលាសាងសង់អស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមហ៊ុន HYDROPOWER LOWER SESAN II របស់ចិន។
ប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម និងមន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងកងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្ត បានត្រៀមលក្ខណៈការពារសុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលខាងលើនេះ៕