ខេត្តស្ទឹងត្រឹង ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការចុះថ្លៃប្រើប្រាស់អគ្គិសនីតាមលំនៅឋានរបស់ប្រជាជន។
សម្រាប់ការប្រើប្រាស់អគ្គិសនីតាមលំនៅឋាន សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ ៖ ការប្រើប្រាស់ពី ១-១០គីឡូវ៉ាត់ក្នុងមួយខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី ៤៨០រៀលនៅឆ្នាំ២០១៨ ទៅ ៣៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខ។
ការប្រើប្រាស់ពី ១១-៥០គីឡូវ៉ាត់ក្នុងមួយខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី ៦១០រៀលនៅឆ្នាំ២០១៨ ទៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខ។ ការប្រើប្រាស់ពី ៥១-២០០គីឡូវ៉ាត់ក្នុងមួយខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០រៀលនៅឆ្នាំ២០១៨ ទៅ ៦១០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខ។ ការប្រើប្រាស់ពី ២០០គីឡូវ៉ាត់ឡើងទៅក្នុងមួយខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០រៀលនៅឆ្នាំ២០១៨ ទៅ ៧៤០រៀលនៅឆ្នាំ២០១៩ និង ៧៣០រៀលនៅឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រើប្រាស់ថាមពលអគ្គិសនីក្នុងវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្នកំពុងអនុវត្តន៍០១៦សេន៥០ ក្នុងមួយគីឡូនៅភ្នំពេញ និង ០១៦សេន៤០ នៅតាមខេត្ត នឹងចុះទៅដល់ ០១៤សេន ៧០នៅឆ្នាំ២០១៩ និងទៅដល់ ០១៤សេន៦០នៅឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពតម្លៃអគ្គិសនី នឹងចុះទៅដល់ ៦១០រៀល នៅឆ្នាំ២០១៩ និង២០២០៕