ពោធិសាត់ ៖ មនុស្សប្រមាណ១៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារជម្លោះបងប្អូនកូនកំលោះ និងកូនក្រមុំក្នុងកម្មវិធីទទួលភ្ញៀវនៃអាពាហ៍ពិពាណ៍មួយ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រឿងជំលោះបង្កឡើងដោយបងប្រុសកូនកំលោះ ផឹកស្រាក្នុងរោងមិនទាន់អស់ បែរជាចង់ទៅទិញស្រាពីក្រៅមកផឹក ប៉ុន្តែភាគីខាងស្រីឃាត់មិនឲ្យទៅទិញ បែរជាផ្ទុះហឹង្សាផ្អើលពេញរោងការ ខណៈកំពុងទទួលភ្ញៀវ។ ជាលទ្ធផលចុងក្រោយរងរបួសធ្ងន់ស្រាលមនុស្ស១៣នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជំលោះដែលបង្កឡើងដោយបងប្រុសបង្កើតកូនកំលោះខាងលើនេះ គឺផ្ដើមចេញពីផឹកស្រាមិនទាន់អស់ បែរជាចង់ទៅរកទិញស្រាពីខាងក្រៅ ប៉ុន្តែភាគីខាងកូនក្រមុំមិនឲ្យទៅទិញព្រោះស្រានៅច្រើន។
ប្រភពបន្តថាគ្រាន់តែចន្លោះប្រហោង មើលមិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ភាគីខាងបងកូនកំលោះ បានពោលពាក្យថា ពួកស្រុកស្រែបានតែវាយសម្លាប់ចោល ខណៈនោះភាគីខាងកូនក្រមុំបានលឺ ក៏ផ្ទុះហឹង្សាកើតឡើងតែម្ដង៕