មន្ត្រីជាប់កិច្ចសន្យាត្រូវបានដំឡើងប្រាក់កម្រៃពី ៦០ម៉ឺនដល់ ៦៥ម៉ឺនរៀល នៅឆ្នាំ២០១៩
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នេះ បានសម្រេចចេញអនុក្រឹត្យលេខ១៧២ ស្តីពីការដំឡើងប្រាក់កម្រៃមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អនុក្រឹត្យថ្មីនេះ បានបញ្ជាកើថា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦០ម៉ឺនរៀល ដល់ ៦៥ម៉ឺនរៀល ដែលត្រូវដាក់ឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះតទៅ៕