លោកស្រី អ៊ុងសាន សូជី ត្រូវបានដកហូតពានរង្វាន់ពីមូលនិធិសិទ្ធិមនុស្សកូរ៉េខាងត្បូង
កូរ៉េ ៖ អង្គការសិទ្ធិមនុស្សដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ” មូលនិធិនៃការចងចាំ ១៨ ឧសភា ” បានប្រកាសដកពានរង្វាន់ពីលោកស្រី អ៊ុងសាន សូជី មេដឹកនាំមីយ៉ាន់ម៉ា ដោយសារមានការវាយប្រហារលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការប្រកាសរបស់មូលនិធិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
មូលនិធិសិទ្ធិមនុស្សកូរ៉េខាងត្បូង បានបញ្ជាក់ថា ការវាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ា គឺប្រឆាំងនឹងតម្លៃពានរង្វាន់ ដែលតំណាងឲ្យការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ អង្គការលើកលែងទោសអន្តរជាតិក៏បានសម្រេចដកពានរង្វាន់ដូចគ្នាពីលោកស្រី អ៊ុងសាន សូជី ជុំវិញបញ្ហាការរំលោភបំពានទៅលើជនជាតិរ៉ូហ៊ីងយ៉ា ៕ រូបភាព៖ AFP