ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមរយៈពេលបីថ្ងៃ
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ ស្តេចបានយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ។
តាមកម្មវិធីគ្រោងទុក ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានៅទីក្រុង Hanoi និងទីក្រុង Danang វៀតណាម គឺចាប់ពីថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨ តាមការសូមយាងរបស់រដ្ឋាភិបាលវៀតណាម។
សូមបញ្ជាក់ថា ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញការងារជំនួសព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា”៕