ព្យាបាល​ជំងឺ​រលាក​តំរងនោម​ស្រួចស្រាវ តាម​រូបមន្ត​វេជ្ជសាស្ត្រ​ឱសថ​បុរាណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

1-​និយម​ន័​យៈ​
​គឺជា​ជំងឺ​មួយ​ដែល​រលាក​ទៅលើ​តម្រងនោម និង​ការប៉ះពាល់​ដោយ​ជ្រៀតចូល​នៃ​មេរោគ ផ្សេងៗ ឬ​មេរោគ​ស្ត្រី​ប​តូ​កូក​។​

2-​មូលហេតុៈ​(Cause)
-​ច្រើន​កើត​លើក​កូនក្មេង​អាយុ​លើសពី​3​ឆ្នាំ និង​មនុស្សពេញវ័យ​។​
-​ច្រើន​បង្ករ​ឡើង​ដោយ​មេរោគ​ផ្សេងៗ​ជាច្រើន​ជាពិសេស​គឺ​ពពួក ស្ត្រី​ប​តូ​កូក​
3-​រោគ​ស​ញ្ញាៈ (Signes cliniques)
-​គ្រុនក្តៅ ឈឺ​ចុកចាប់​ចង្កេះ​
-​ពិបាក​នោម (​នោម​តិច​និង​ច្រើនដង​)
-​ជូន​មិន​នោម ហើម​ខ្លាំង ឬ​តិច​
-​ទឹកនោម​មាន​ជាតិ​ប្រូតេអ៊ីន​
-​មាន​ឈាម​ក្នុង​ទឹកនោម​
-​ឡើង​ឈាម អាច​វិ​វត្ត​រហូតដល់​ជំងឺ​ខួរក្បាល ដោយសារ​សំពាធ​ឈាម​ខ្ពស់​
-​អាច​ខ្សោយបេះដូង​ដោយ​លើស​ចំណុះ​សូ​ដ្យូ​ម និង​ទឹក​ក្នុង​ខ្លួន​ច្រើន​
4-​ផលវិបាកៈ​(Complications)
-​ហើម​ពេញ​ខ្លួន មាន​លើសឈាម នោម​ច្រើន​
-​ខ្សោយ​តំរងនោម​
5-​ការវិវត្តៈ​(Evolution)
-​បើ​មានការ​ព្យាបាល​ត្រឹមត្រូវ នឹង​ជាសះស្បើយ​100%
-​បើ​គ្មាន​ការព្យាបាល​ត្រឹមត្រូវ អាចធ្វើអោយ​ខួច​តំរងនោម និង​ខូច​ប្រឹស​បេះដូង​ធ្វើ​អោយស្លាប់​។​
6-​ការព្យាបាល​ដោយ​រុក្ខជាតិ​ឱសថៈ​(Treatment my medical plane)
-​សំបក​លៀស -​ក្រូចឆ្មា -​សាច់ជូរស -​កំពីងពួយ​គោក​
-​ស្មៅ​ជើងក្រាស -​ឫស​ញស្រុក -​គ្រាប់​ដង្ហិត​ឈ្នាង -​មើ​មក​ន្ទាំ​ង​ធា​រី​ភ្នំ​
-​ស្លឹក​មន -​ស្លឹក​រលួសបាយ -​និង​រុក្ខជាតិ​ឱសថ​មួយចំនួនទៀត​

​ស្មៅ​ជើងក្រាស​

​មើ​មក​ន្ទាំ​ង​ធា​រី​ភ្​

​គ្រាប់​ដង្ហិត​ឈ្នាង​

​កំពីងពួយ​គោក​

​ស្លឹក​មន​

​ស្លឹក​រលួសបាយ​
​របៀប​ផ្សំ​និង​ប្រើៈ​
-1-​យក​សំបក​លៀស​បុក​អោយ​ម៉ត ច្របាច់​ជាមួយ​ក្រូចឆ្មា លាយ​ជាមួយ​សាច់ជូរស​
​ពិសារ ១​ម្តង ១​ស្លាបព្រា​បាយ ១​ថ្ងៃ ៣​ដង​
-2-​យក​រុក្ខជាតិ​ទាំងអស់នេះ​លាង​ទឹក​អោយ​ស្អាត ហាលថ្ងៃ​អោយ​ស្ងួត កាប់​តូច ៗ ដាក់​ដាំទឹក​២​លីត្រ ផឹក​1​ថ្ងៃ 2​ដង​ទៅ​3​ដង ម្ត​2​កែវ​។​
​ឯកសារយោង ​៖  មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​៕ ប្រភព ៖ Ringacam