លោក ជា សុផារ៉ា ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងសមាសភាពថ្មី នៃអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី ដោយមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន។ នេះបើយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៣ ខែធ្នូ កន្លងទៅ នេះ។
អនុក្រឹត្យបានបញ្ជាក់ពីសមាសភាពថ្មី នៃអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនេះ មានលោកទេសរដ្ឋមន្ត្រី ឃុន ហាំង ជាអនុប្រធានប្រចាំការ និងមានសមាជិកចំនួន២០រូបផ្សេងទៀត ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធចំនួន១៨។ ក្នុងនោះអភិបាលរាជធានី-ខេត្ត ក៏ជាសមាជិក នៃអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះផងដែរ៕