ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសពីផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតំបន់មួយចំនួនក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ការផ្អាកនេះ ដើម្បីអនុវត្តន៍ការងារដំឡើងនាឡិកាទឹកទំហំ៨០មីល្លីម៉ែត្រ នៅលើផ្លូវ៣៦R កែងនឹងផ្លូវ៩៧R ដល់ប្លុកបរិវេណ មជ្ឈមណ្ឌលពាណិជ្ជកម្ម Triump ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។ ការងារតម្លើងនាឡិកាថ្មីនេះ តម្រូវឲ្យរដ្ឋាករ ទឹកស្វយ័តភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹករយៈពេលបួនម៉ោង ចាប់ពីម៉ោង០៨យប់ រហូតដល់១២យប់ នឹង អាចធ្វើឲ្យគុណភាពទឹកល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ថ្មីរួចរាល់។
លោកអភិបាលបានសុំការយោគយល់ពីប្រជាពលរដ្ឋ និងស្នើឲ្យ ពលរដ្ឋត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលនេះផងដែរ៕