ព្រះសីហនុ ៖ យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តបានបញ្ជាទិញរថយន្តបូមធូលីសម្អាតផ្លូវចំនួនវ២គ្រឿង សម្រាប់សម្អាតបរិស្ថានតាមផ្លូវសាធារ ណៈ។ រថយន្តដែលបញ្ជាទិញនេះ នឹងនាំមកដល់យ៉ាងយូរនៅសប្តាហ៍ទី៤ នាចុងខែធ្នូ ២០១៨ នេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ធ្នូនេះ រថយន្តសម្អាតបរិស្ថានចំនួន ២គ្រឿង បានមកបោស សម្អាតផ្លូវជាតិលេខ៤ ក្នុងតំបន់ទីប្រជុំជនវាលរេញ ក្នុងនោះក៍មានការចូលរួមពីរដ្ឋបាលឃុំ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ដែលសកម្មភាពនេះត្រូវបានពលរដ្ឋសាទរ ព្រោះការសម្អាតផ្លូវដោយរថយន្តនេះ មិនធ្លាប់មានពីមុនមកនៅទីប្រជុំជននេះទេ ។
សូមបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០១៨ នេះ រដ្ឋបាលខេត្ត ក៍បានទទួលជំនួយពីក្រសួងបរិស្ថាននូវរថយន្តបូមធូលីដីមួយចំនួន មកជួយសម្អាតផ្លូវក្នុងក្រុងព្រះសីហនុ និងនៅទីប្រជុំជន ក្នុងស្រុកព្រៃនប់ផងដែរ៕