ភ្នំពេញ ៖ ឆ្នាំ២៩១៨ ទំហំពាណិជ្ជម្មរបស់កម្ពុជា មានទឹកប្រាក់ជិត ២៥ពាន់លានដុល្លារ ក្នុងនោះការនាំចេញជាង ១១ពាន់លានដុល្លារ និងនាំចូលប្រមាណជាង ១៣ពាន់លានដុល្លារ។
តាមរបាយការណ៍នៃការនាំចេញ-នាំចូល របស់កម្ពុជា នៅក្នុពិធីបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា សម្រាប់ការនាំចេញទំនិញ របស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់ ១១ពាន់ ២១៥លានដុល្លារ តួលេខនៃការនាំចេញនេះ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ១០ពាន់ ៧៧៧លានដុល្លារប៉ុណ្ណោះ។
ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ប្រមាណជា ១៣.៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ ១៣,០១៩លានដុល្លារ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «ក្នុងឆ្នាំ២០១៨ នេះ ការនាំចេញរបស់កម្ពុជា មានការកើនឡើងចំនួន ១០% កំណើននេះ ទទួលបានពី ការកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារនាំចេញទៅកាន់ជាង ១៤៧ប្រទេសនៅទូទាំងពិភពលោក»៕