ភ្នំពេញ ៖ «កង្វះហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ កម្មវិធីស្ដារនីតិសម្បទាពុំទាន់មានគុណភាព និងបញ្ហាបរិស្ថាន អាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងធ្វើឲ្យអនីតិជនមិនរាងចាល ហើយបែរជាប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរលើសដើមទៀតក្រោយទទួលឥទ្ធិពលមិនល្អពីជនល្មើសដទៃទៀតនៅក្នុងពន្ធនាគារ» ………
នេះគឺជាការលើកឡើងរបស់លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិ ដើម្បីអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន នៅទីស្ដីការក្រសួងសង្គមកិច្ច។
បើតាមរបាយការណ៍របស់អង្គការលីកាដូ ឲ្យដឹងថា អនីតិជនជាច្រើនត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នលើសកំណត់ច្បាប់។ នៅពេលឃុំខ្លួន ការសិក្សារបស់អនីតិជនត្រូវបានផ្អាក ហើយទំនាក់ ទំនងរបស់គេជាមួយគ្រួសារនិងសហគមន៍ត្រូវឃ្លាតឆ្ងាយ ខណៈអនីតិជនខ្លួនឯង ត្រូវរស់នៅ និងរៀនតាមអាកប្បករិយាមិនល្អ របស់ជនជាប់ឃុំ ជានីតិជន ថែមទៀត៕