ក្រសួងសុខាភិបាប្រកាសឲ្យបង្ការជំងឺដង្កាត់ក្នុងពេលអាកាសធាតុចុះត្រជាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារសុខភាព និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់។
សេចក្តីជូនដំណឹង បានអំពាវនាវឲ្យប្រុងប្រយ័ត្នថា កម្ពុជានឹងមានអាកាសធាតុប្រែប្រួល ហើយត្រជាក់នៃរដូវរងារ ដែលអាចញ៉ាំងឲ្យកើមានជំងឺឆ្លង ជាច្រើនប្រភេទដូចជា ជំងឺផ្លូវដង្ហើម មេរោគស្ត្រីបតូកូក គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក ក្អួត ឬរលាកពោះវៀន ដែលបណ្តាលមកពីពពួកវីរុសជាដើម។
ដូច្នេះដើម្បីការេពារសុខភាព ផ្ទាល់ខ្លួន និងក្រុមគ្រួសារ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗក្នុងចន្លោះពេលត្រជាក់ខ្លាំងនេះ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេស កុមារ និងមនុស្សចាស់៕