ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី ប្រមូលបានចំណូលជិត ៩៨លានដុល្លារ
ភ្នំពេញ ៖ បើតាមខ្លឹមសារនៃសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅថ្មីឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ម្សិលមិញ នេះ ក្រោមវត្តមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី អាចរកចំណូលពីសេវាសុរិយោដី សេវាសំណង់ ពីការជួលទីតាំងរោងចក្រ សហគ្រាស និងបានពីពន្ធលើការផ្ទេរអចលនទ្រព្យ នៅអង្គភាពពន្ធដារផង សរុប(ប្រមាណ ៣៩០ ៤៧៦ ៤៤២ ៧១១ រៀល) ប្រមាណជិត ៩៨លានដុល្លារ អាមេរិក។
របាយការណ៍ដដែលបញ្ជាក់ឲ្យដឹងបន្ថែមថា ចំណូលបានពីការជួលទីតាំងរោងចក្រ សហគ្រាស មានចំនួន ២៨១ ៦៤៨ ៨៨៨ រៀល និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ បានចំនួន ៣២៧ ៨៦៧ ៩៥៩ ៣៥៤រៀល៕