កម្ពុជា ចាប់ដៃគូជាមួយរុស្ស៊ី ដើម្បីនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងា
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានចាប់ដៃគូលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-អាស៊ី ក្នុងនោះគឺទ្វេភាគីជាមួយប្រទេសរុស្ស៊ី ដោយផ្ដោតសំខាន់ទៅលើការនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងា អាវរោមសត្វ ឬអាវធំ ដែលជាសក្ដានុពល ក្នុងការព ង្រីកទីផ្សារធំជាមួយប្រទេសរស្ស៊ី។
ថ្លែងក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ ថ្ងៃទី២៤ ខែធ្នូ លោក ប៉ាន សូរស័ក្ដិ បានអះអាងថា ក្រៅពីរុស្ស៊ី ទីផ្សារធំរបស់កម្ពុជា ដែល មានមនុស្សជាងពាក់កណ្ដាលពិភពលោក ដូចជាប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី និងប្រទេស ណូវែលសេឡង់ ក៏ជាការរំពឹងសម្រាប់ឆ្នាំ២០១៩ ខាងមុខ៕