ព្រះវិហារ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ ព័ន្ធករណីឃុំឃាំងស្ដ្រីជនជាតិថៃ២នាក់ ដើម្បីជំរិតទារប្រាក់។ ប្រតិបត្តការណ៍នេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់ បានធ្វើ ដំណើរតាមយន្តហោះពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប ។ ពេលចេញ ព្រលានយន្តហោះ មានរថយន្តមួយគ្រឿងចាំចាប់ពង្រត់ដឹកឆ្ពោះទៅទីតាំងកើតហេតុ នៅស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ ហើយទាកទងជំរិតទារប្រាក់ពីក្រុមគ្រួសារស្ត្រីរងគ្រោះនៅប្រទេសថៃ ជាថ្នូរនឹង ការដោះលែង។
ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការរំដោះស្ត្រីរងគ្រោះទាំងពីរនាក់ ដោយសុវត្ថិភាព និងចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ,ថ្នាំញៀនជិត ៣គីឡូក្រាម អាវុធ AK ស្វាយ បត់១ដើម រថយន្ត ម៉ូតូ សម្ភារៈផ្សេងមួយចំនួនទៀត៕