ភ្នំពេញ ៖ ពីពិធីប្រគល់ជ័យលាភី បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយការប្រកាសដាក់ឲ្យអនុវត្តកម្មវិធីទូរស័ព្ទឆ្លាតវៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងនាមជាប្រធានគណៈកម្មា ធិការជាតិអូឡាំ ពិកកម្ពុជាផងនោះ បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យកម្ពុជាស្អាតគ្រប់ទី កន្លែងទាំងអស់ក្នុងនាមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គែមនៅឆ្នាំ២០២៣ខាងមុខ។
លោករដ្ឋមន្ត្រី ថោង ខុន ថា ការដែលគ្រប់ទីកន្លែងស្អាតគឺជាមុខមាត់របស់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល ព្រោះថា នៅពេលនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់នេះនឹង មានគណៈប្រតិបត្តិបរទេសជាច្រើនចូលរួម ដែលនៅពេលនោះហើយភ្នែករបស់ពួកគេនឹង មើលឃើញ ហើយគេអាចនឹងនិយាយពីអ្វីដែលពួកគេបានឃើញជាក់ជាមិនខានឡើយ។ ដូច្នេះប្រទេសយើងត្រូវតែស្អាត ដើម្បីទទួលបានការសរសើរពីគេផង និងដើម្បីផាសុកភាព របស់យើងទាំងអស់គ្នាផង។
ទាក់ទងទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គែមឆ្នាំ២០២៣នេះដែរ ក្នុងនាមជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានគូសបញ្ជាក់ថា យើង បាន និងកំពុងមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាល ហ្វឹកហាត់ដល់កីឡា ករ កីឡាការិនី ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការប្រកួត ដោយយ៉ាងហោចណាស់ក្នុងនាម យើងជាម្ចាស់ផ្ទះធ្វើយ៉ាងណាអាចឈរក្នុងចំណាត់ថា្នក់ទី៤ ក្នុងការបណ្តើមបានមេដាយពី ព្រឹត្តិការណ៍នេះដែរ៕
5 ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា ចាត់ទុកអង្គការជាដៃគូនានាថា មានសារសំខាន់
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយដៃគូក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក យិន ឃុនផយ មានប្រសាសន៍ថា អង្គការជាដៃគូមានសារសំខាន់ខ្លាំងណាស់ ក្នុង ការរួមចំណែកក្នុងការងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា។
លោក យិន ឃុនផយ បានលើកឡើងថា អ្វីដែលយើងបានឯកភាពគ្នាកន្លងមករវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបណ្តាអង្គការជាដៃគូ គឺយើងបានអនុវត្ត បានមួយចំនួនធំហើយ នៅមួយចំនួនទៀតដែលត្រូវបន្តអនុវត្តឲ្យទទួលបានជោគជ័យនៅក្នុង ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការដោះស្រាយគ្រោះមហន្តរាយដែលបានកើតមាន ឡើង។ លោកអគ្គលេខាធិការថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបាន បង្កើតឲ្យមានឡើងដើម្បីធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការដឹកនាំ គ្រប់គ្រង និង សម្របសម្រួលបញ្ហាគ្រោះមហន្តរាយនៅកម្ពុជា ហើយថាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិ ការកាត់បន្ថយហានិភ័យត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដោយមានស្ថាប័នជាច្រើនបាន បញ្ចូលការងារនេះទៅក្នុងផែនការកម្មវិធីរបស់ខ្លួនថែមទៀតផង។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះមហន្ត រាយកាលពីឆ្នាំ២០១១ បានធ្វើឲ្យកម្ពុជាខាតបង់សរុបប្រមាណ ៤៥០លានដុល្លារអាមេរិក,ឆ្នាំ ២០១៣ ប្រមាណ ៣៥៦លានដុល្លារអាមេរិក,ឆ្នាំ២០១៤ ប្រមាណ ១៣២លានដុល្លារអាមេរិក។ រីឯសម្រាប់ឆ្នាំ២០១៨នេះ កម្ពុជាបានទទួលរងគ្រោះជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ផងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ១៣ម៉ឺនគ្រួសារ ផ្ទះសម្បែងពលរដ្ឋជិត ៨ម៉ឺនខ្នង ខូចខាត ស្រូវជាង ៥៤ពាន់ហិកតា និងបានសម្លាប់ជីវិតមនុស្សអស់ ៦៣នាក់ថែមទៀតផង។
តែទោះជាយ៉ាងនេះក៏ដោយ ក៏គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅពុំទាន់បានបង្ហាញពី តម្លៃនៃការខូចខាតសរុបជាទឹកប្រាក់ថាមានប៉ុន្មានសម្រាប់ឆ្នាំ២០១៨នេះនៅឡើយទេ៕