ភ្នំពេញ ៖ ខណៈដែលសិល្បៈករ និងមហាជនជាច្រើនជម្រុញស្វែងរកយុត្តិធម៌ដល់តារា ចម្រៀង ទេព បូព្រឹក្ស ថ្មីៗនេះមន្ត្រីក្រសួងកិច្ចការនារីក៏គាំទ្រផងដែរនូវចំណាត់ការនេះ ខណៈដែល មន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈចាត់ទុកថា ជារឿងមានអង្គហេតុតូច។
រឿងរ៉ាវតារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានបុរសមួយរូបជះស្រាបៀ និង គប់កំប៉ុងស្រាបៀ ខណៈដែលនាងកំពុងតែសម្តែងនៅលើឆាកក្នុងហាងមួយកន្លែងនោះ កំពុងតែក្លាយជាប្រធាន បទក្តៅដោយសិល្បៈករ និង មហាជនជាច្រើនអំពាវនាវស្វែងរកយុត្តិធម៌ដល់តារាស្រីរូបនេះ។
បើតាមការចុះផ្សាយរបស់គេហទំព័រសប្បាយ លោក ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានប្រតិកម្ម និង បានអះអាងថា ទង្វើដែលមានក្នុងហេតុការណ៍ពីខាង លើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ត្រីទាំងមូល។ ដូច្នេះហើយ លោក ជំទាវ ញ៉ែម មរកត បានស្នើឲ្យបិទហាងខាងលើ និងបន្តរកយុត្តិធម៌ដល់តារាចម្រៀងរង គ្រោះ។
ផ្ទុយពីមតិខាងលើ បើតាមរយៈកិច្ចសំភាសន៍តាមរយៈទូរស័ព្ទជាមួយគេហទំព័រ OBN ASIA ឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាត់ទុក្ខថាករណី នេះគឺមានអង្គរឿងតូច។
ទាក់ទងនឹងករណីនេះក្នុងនោះអ្នកនាងចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគម សិល្ប ករ ខ្មែរ បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា បើក្នុងករណីគ្មាន យុត្តិធម៌សម្រាប់កញ្ញា Tep Boprek ទេ, សមាគមសិល្បករខ្មែរនឹងអោយមេធាវីទំនាក់ទំនងរកជនបង្ករ រួមទាំងបក្សពួក៕