បាត់ដំបង ៖ សត្វស្លាបគ្រប់ប្រភេទ កំពុងមានការកើនឡើងនៅតំបន់អភិរក្សព្រែកទាល់ ដែល ជាដែនអភិរក្សសត្វស្លាបដ៏ធំមួយនៅកណ្តាលបឹងទន្លេសាប។នេះបើតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP ដោយយោងតាមការលើកឡើងរបស់មន្ត្រីបរិស្ថានខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែធ្នូនេះ។
លោក កប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានថ្លែងប្រាប់ AKP ថា ចំនួនបក្សីបានកើនឡើង ៣០ភាគរយ បើធៀបទៅនឹង២ឆ្នាំមុន ដោយសារព្រែកទាល់ជាតំបន់សម្បូរត្រី ដែលជាចំណីរបស់បក្សី ចំណែកបទល្មើសនានា ដូចជាការលួចចូលយកពងសត្វ និងលួចចូលចាប់ត្រីក្នុងតំបន់ការពារនោះ គឺស្ទើរតែគ្មាន នៅក្នុងឆ្នាំ២០១៨។
លោកថា ២០% នៃកំណើនសត្វស្លាប គឺបានមកពីការបន្តពូជ ធ្វើសំបុករស់នៅទីនេះតែម្តង និង ១០ភាគរយទៀត គឺជាបក្សីដែលចូលមករស់នៅពីតំបន់ផ្សេងៗ៕