ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើភាគីជប៉ុន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងគាំទ្រការអភិវឌ្ឍការចិញ្ចឹមសត្វនៅកម្ពុជា ដោយប្រើប្រាស់ទឹកស្ពែមសិប្បនិមិ្មត ស្របតាមបរិបទថ្មីនៃដំណើរការវិវត្តន៍នៃបដិវត្តឧស្សាហកម្ម ៤.០ និងសម័យឌីជីថល។
សំណើនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាង លោក វេង សាខុន និងលោក Jun TSUSHIMA លោក Arata TAKEBE សមាជិកសភាជប៉ុន និងលោក Hedehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ក្រៅពីសំណើខាងលើនេះ លោក រដ្ឋមន្ត្រី ក៏បានស្នើឱ្យជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការមជ្ឈមណ្ឌលភ្ញាស់ពូជត្រីនៅខេត្តព្រះសីហនុ និងស្នើគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលភ្ញាស់កូនត្រីទឹកសាបផងដែរ ដើម្បីជួយដល់ការបង្កើនជីវភាពប្រជាកសិករខ្មែរ៕