ភ្នំពេញ ៖ បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលស្នាក់នៅ សិក្សា ធ្វើការ ឬធ្វើដំណើរកម្សាន្ត នៅតំបន់ចំនួន ២ នៅឥណ្ឌូណេស៊ី មានការប្រុងប្រយ័ត្នខ្ពស់។
តំបន់ទាំងពីរ រួមមាន៖ ខេត្តឡំពង់ (Lampung) កោះស៊ូម៉ាត្រាខាងត្បូង និងខេត្តបានទេន (Banten) កោះចាហ្វាខាងលិច។
សេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ធ្នូនេះ ធ្វើឡើងក្រោយពីអ្នកជំនាញ និងអាជ្ញាធរឥណ្ឌូណេស៊ី បានព្រមានអាសន្ន នៃបន្ទុះកូនភ្នំក្រាកាទូអា ជាថ្មីម្ដងទៀត បន្ទាប់ពីបានផ្ទុះ និងធ្វើឲ្យមានរលកស៊ូណាមិ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បន្តថា ក្នុងករណីប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅតំបន់ខាងលើមានអាសន្នបន្ទាន់ សូមទាក់ ទងមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី តាមរយៈលេខទូរសព្ទ៖ +62 813 17565486, +62 82112368639 ឬ +62 812 82566658 ៕